ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យខូចខាត និងបាត់បង់សម្ភារៈអស់ជាច្រើន នៅខេត្តបាត់ដំបង

បាត់ដំបង: នៅថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៧និង១០ នាទីយប់ ស្ថិតក្នុងក្រុមទី០៩ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះផ្ទះពលរដ្ឋ១ខ្នង ( ឆេះទាំងស្រុង) ទំហំ ៩ម×៨ម សង់ពីឈើលើ ថ្មក្រោម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ រី ប៉ាវ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។

ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះសម្ភារ:ខូចខាតមាន៖ – ឆេះផ្ទះ០១ខ្នង – សម្ភារ:ផ្ទះបាយ និងសម្លៀកបំពាក់មួយចំនួន ប៉ុន្តែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

មូលហេតុ៖ កំពុងតែស្រាវជ្រាវបន្ត ។

ហេតុការណ៍កើតឡើងភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ផងដែរ ៕

មតិយោបល់