បាត់ដំបងៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា ណាំកញ្ឆាចំនួន២,៧៧០ដើម ស្ថិតនៅក្នុងដីចម្ការមួយកន្លែងក្បែរមាត់ ស្ទឹងភូមិតាគត់ ឃុំក្ដុលតាហែន ស្រុកបវេល ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្តុលតាហែនរួមជាមួយកម្លាំងប្រជាការពារបានចុះបង្ក្រាប និងកាប់បំផ្លាញចោរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយហេតុថាម្ចាស់ចម្ការ បាន លួចដាំដំណាំកញ្ឆានេះដោយបំពានច្បាប់ហាមឃាត់។
ជនសង្ស័យដែលជាម្ចាស់ចម្ការមានឈ្មោះ រ័ត្ន ឈូយ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ចំណែកគ្រាប់ពូជ និងកូនដើមកញ្ឆាមួយចំនួនទៀត ក៏ត្រូវដុតកម្ទេចចោលព្រមគ្នាផងដែរ។
យោងតាមគោលការរបស់លោកស្នងការខេត្ត គឺកម្លាំងបាននាំខ្លួនម្ចាស់ចម្ការទៅសួរនាំ ដើម្បីធ្វើកំណត់ហេតុហើយកម្លាំងជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឍប់ការលួចដាំដំណាំកញ្ឆាដោយខុសច្បាប់នេះ ៕



មតិយោបល់