ព័ត៌មានជាតិ

យុវជនម្នាក់ ធ្វើសកម្មភាពធាក់ផ្តួលយកម៉ូតូកម្មការិនីរោងចក្រ រួចព្យាយាមគេចខ្លួនប្រហែល៣ខែ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម៉ោង០៨ និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ គឹម រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់ផ្តួលយកម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HZ-4836 ពីជនរងគ្រោះឈ្មោះ សួន សុខងីម ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី០៧-០៣-២០២១ នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាបក្ខពួកជនសង្ស័យឈ្មោះ គង់ ពេជ្រ (ពេជ្រតូច) , ឈ្មោះ សំ សំណាង (ណាង) , ឈ្មោះ ម៉ែង កែវពេជ្រ (ពេជ្រធំ) និងឈ្មោះ សុខៃ ពិសី) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់