ព័ត៌មានជាតិ

នារីសញ្ជាតិ ចិនវ័យ២២ឆ្នាំជាបុគ្គលិកកាស៊ីណូហ័ងឡឹលោតសម្លាប់ខ្លួននៅក្នុងអាគារបុគ្គលិក

ព្រះសីហនុៈ មានករណីលោតសម្លាប់ខ្លួន នាវេលាម៉ោង ២១និង៥៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៅក្នុងអាគារបុគ្គលិក ស្ថិតនៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ XU QIULI ភេទស្រី អាយុ ២២ឆ្នាំ សញ្ជាតិ ចិន មុខរបរ បុគ្គលិកកាស៊ីណូហ័ងឡឹ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការត្រួតពិនិត្យពីវេជ្ជបណ្ឌិត និងនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត៕

មតិយោបល់