ផ្ទះ ព័ត៌មានជាតិ រថយន្តពាក់ផ្ល...

រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ១គ្រឿង បើកលឿនបុករះម៉ូតូ២គ្រឿង និងតូបលក់កាហ្វេ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់

0

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តកាមរីមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ២គ្រឿង ពីក្រោយកំពុងរង់ចាំស្តុប បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល ចំណែកឯរថយន្តបង្ក ព្យាយាមបើករត់ទៅដល់ជិតនិងបុរីអង្គរ ជ្រុលទៅបុករះ បង្គោលស្លាកប៉ាណូ២ដើម និងតូបកាហ្វេមួយតូបទៀត រងការខូចខាតទាំងស្រុង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ និង ២០នាទីយប់ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវចំណុចរង្វង់មូលកាំកូ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មាន ពីសមត្តកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញម៉ូតូ២គ្រឿង កំពុងតែរង់ចាំស្តុបម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1-GZ 0074 ជិះដោយបុរសម្នាក់
និងម៉ូតូមួយគ្រឿងទៀតម៉ាក ZOOMER X ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ1-GA 7804 ជិះដោយបុរសម្នាក់ដូចគ្នា ស្រាប់តែភ្លាមៗនោះដែរ គេបានឃើញរថយន្តមួយគ្រឿងទៀត ម៉ាកកាមរី ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ02 2-2177 បើកបដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ពីក្រោយក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន មកបុកពីក្រោយម៉ូតូ២គ្រឿងពេញទំហឹង បណ្តាលឲ្យម៉ូតូដួលរងរបួសម្ចាស់ ម៉ូតទាំង២នាក់ធ្ងន់-ស្រាល រួចម្ចាស់រថយន្តបង្ក ព្យាយាមបើករត់គេចខ្លួន រហូតទៅដល់ជិតនិងបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បានរេចង្កូតជ្រុលទៅបុករះ បង្គោលស្លាកប៉ាណូបាក់២ដើម និងថូផ្កា តូបកាហ្វេរងការខូចខាតទាំងស្រុង ចំណែកឯរថយន្តបង្កវិញ និងម្ចាស់រថយន្តត្រូវសមត្តកិច្ចឃាត់បាន ។

ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ រួចបានទំនាក់ទំនងទៅខាងជំនាញក្រុង ឲ្យចុះមកធ្វើការវាស់វែង យកម៉ូតូ២គ្រឿងនិងរថយន្តបង្កទៅរក្សាទុក នៅការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់