ស្ថាបនិកក្រុម Tongo ប្រចាំក្រុងតាខ្មៅពីរនាក់ត្រូវបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពអុកឡុកនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ…
កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានអោយដឹងថា អនុវត្តន៍តាមបទបញ្ជារដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវនិងបង្ក្រាបក្រុមជនក្មេងទំនើងពីរនាក់ដែលជាស្ថាបនិកនៃក្រុម Tongo ហើយក៏កំពុងដុតដៃដុតជើងស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកបន្តទៀត ។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះលាប សប្តាហ៍ ហៅ ស៊ីមេន ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ…