តាកែវៈ (ព័ត៌មានបឋម) នៅវេលាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីសង្ស័យអគ្គិភ័យកំពុងឆាបឆេះរោងចក្រផលិតកាបូប មួយកន្លែង យ៉ាងសន្ធោរសន្ធៅ ស្ថិតនៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់