ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន

តាកែវ: នៅវេលាម៉ោង១១និង០០នាទីថ្ងៃ ទី០៤ ខែ មិថុនា ឆ្នាំ២០២១ មានករណីចោរលួចម៉ូតូ ត្រង់ចំណុចភូមិប្របសៀម ឃុំឧត្តមសូរិយា ស្រុក ត្រាំកក់ ខេត្ត តាកែវ មានជនសង្ស័យម្នាក់ឈ្មោះ ទួច សាយ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ នៅភូមិឃុំកើតហេតុ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក ស្គុប ពី ពណ៌ស ពាក់ ផ្លាកលេខ ភ្នំពេញ 1DC 0038 ខណ:ពេលដែលម្ចាស់ ទុកនៅមុខផ្ទះ របស់ជនរងគ្រោះ ឈ្មោះ វង់ ស៊ី ជីង ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំ ជាមួយគ្នា ។

ករណីខាងលើនេះ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់យគេចខ្លួន តាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ ៣១ ។ ពេលនោះម្ចាស់ម៉ូតូបានជិះដេញតាមពីក្រោយជនសង្ស័យ ។ លុះមកដល់ត្រង់ចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថ ជនរងគ្រោះបានស្រែកឲ្យជួយ ពេលនោះកម្លាំងប្រចាំការ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ បានដេញចាប់បានជនសង្ស័យនៅចំណុចភូមិព្រៃផ្តៅ ឃុំ ភ្នំកុង ស្រុក អង្គរជ័យ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវមន្ត្រីជំនាញចាត់ការតាមនីតិវិធី ។ រីឯវត្ថុតាងត្រូវបានប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់