កំពង់ស្ពឺ: ក្រុមចោរទេសចរណ៍ ធ្វើសកម្មភាពតាមផ្លូវលេខ៤១ ត្រូវបានសមត្ថកិច្ចបង្រ្កាប កាលពីថ្ងៃទី០២ ខែមិថុនា ២០២១ អនុវត្ត
តាមយុទ្ធសាស្ត្រ របស់លោកស្នងការ កម្លាំងល្បាតរបស់អធិការនគរបាលស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យ ២នាក់ក្នុង
ចំណោម ៨នាក់ មកធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូតាមផ្លូវលេខ
៤១ មានឈ្មោះ មឿន រក្សា ភេទប្រុស អាយុ ២១ឆ្នាំ និងឈ្មោះ ឡន
ម៉ារ៉ាឌី ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។
ដោយបានការដឹកនាំសម្របសម្រួលពីលោកជំទាវព្រះរាជអាជ្ញា កម្លាំងការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ នគរបាលស្រុកសំរោងទង ស្រុកគងពិសី ខណ្ឌសែនសុខ ឃាត់ខ្លួនបក្ខពួកបានចំនួន ៤នាក់បន្ថែមទៀត៖
១.ឈ្មោះ ឈន សាយសុគីអាណាន់ ភេទប្រុស អាយុ ១៦ឆ្នាំ ជាកូនអតីតចោរ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ។
២.ផាន សាវក ហៅវី ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
៣.ឈ្មោះ ឆន វាសនា ហៅចយ ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិឃ្មួញ សង្កាត់ឃ្មូញ ខណ្ឌសែនសុខ ។
៤.ឈ្មោះ រី ដារ៉ាចាន់ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
តាមចម្លើយសារភាព ជនសង្ស័យមានបក្ខពួក ១៧នាក់
ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូនៅខេត្តកំពង់ស្ពឺ ៣លើក គឺស្រុក
សំរោងទង១លើក ស្រុកគងពិសី១លើក ស្រុកបសេដ្ឋ១លើក និងនៅកន្លែងផ្សេងទៀតតាមផ្លូវលេខ៤១ ។
ការឃាត់ខ្លួនដកហូតបានម៉ូតូ ២គ្រឿង (ម៉ូតូជនរងគ្រោះ១គ្រឿង បានប្រគល់ឲ្យជនរងគ្រោះវិញ) ៕
មតិយោបល់