ព័ត៌មានជាតិ

Update៖ បញ្ជូន​ជនសង្ស័យ​ដឹក​អីវ៉ា​ន់​អន​ឡាញចំនួន៦នាក់​ ទៅតុលាការ ពាក់ព័ន្ធករណីធាក់​ប្លន់​យក​ម៉ូតូ​

​កំពង់ស្ពឺ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុម​ចោរប្លន់​ម៉ូតូ​មួយ​សំបុក​ធំ​មាន​ទាំង​ក្រុម​ដឹក​អី​វ៉ា​ន់​តាម​អន​ឡាញ​ផង​នោះ​ ត្រូវ​បាន​កមាំង​នគរបាល​ស្រុក​សំរោង​ទង​ និង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ ស្រាវជ្រាវ​ ចាប់​បាន​៦​នាក់​ជា​បន្ដបន្ទាប់​ រីឯ​បក្ខពួក​ មួយ​ចំនួន​ កំពុង​រត់គេច​ខ្លួន​ ។​

​ការ​ឃាត់ខ្លួន​ក្រុម​ប្លន់​ប្រជាពលរដ្ឋ​ធាក់​ផ្តួល​យក​ម៉ូតូ​នេះ​ បាន​កើតឡើង​​កាលពី​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២១​ កម្លាំង​នគរបាល​ចេញ​ ល្បាត​ក្នុងភូមិ​សាស្ដ្រ​ ស្រុក​សំរោង​ទង​ ផ្លូវជាតិ​លេខ​៤​ ផ្លូវជាតិ​លេខ​៤១​ លុះដល់​ចំណុច​ ភូមិ​ស្វាយ​តា​វង​ ឃុំ​សែន​ដី​ ស្រុក​សំរោង​ទង​ ផ្លូវជាតិ​លេខ​៤១​ គីឡូម៉ែត្រ​ ១២-១៣​ បានឃើញ​ មុខ​ សញ្ញា​ ជិះ​ម៉ូតូ​៤​គ្រឿង​ មនុស្ស​៨​នាក់​ប្រុស​ ជិះ​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុច​ខាងលើ​ បាន​ជិះ​បក​ក្រោយ​វិញ​មក​ទិស​ខាងជើង​ ដោយ​មានកា​សង្ស័យ​កម្លាំង​បាន​ ដេញ​តាម​ស្ទាក់​ឃាត់​បាន​ ម៉ូតូ​មួយ​គ្រឿង​ មនុស្ស​០២​នាក់​ ចំណែក​បក្ខពួក​គេចខ្លួន​បាត់​អស់​ ។​

មុខសញ្ញា​ សង្ស័យ​ ទាំង​ ពីរ​មានឈ្មោះ​ ៖
១-​ឈ្មោះ​ មឿ​ន​ រក្សា​ ប្រុស​២១​ឆ្នាំ​ នៅ​ភូមិ​ត្នោត​ទេ​ ឃុំ​ទ្រា​ ស្រុក​សំរោង​ខេត្តតាកែវ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ថ្មី​ សង្កាត់​គោក​ឃ្លៀង​ រាជធានី​ភ្នំពេញ​ មុខរបរ​ លើក​បន្លែ​ផ្សារ​ជម្ពូ​វ័​ន្ដ​ ។​
២-​ឈ្មោះ​ ឡុ​ង​ ម៉ា​រ៉ា​ឌី​ ប្រុស​១៨​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ញាតិ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ថ្មី​ សង្កាត់​គោក​ឃ្លៀង​ រាជធានី​ ភ្នំពេញ​ មុខរបរ​ លើក​បន្លែ​ផ្សារ​ជម្ពូ​វ័​ន្ដ​ ។​

​ក្រោយ​ការ​សាកសួរ​ មុខសញ្ញា​ទាំង​២​នាក់​ បាន​ឆ្លើយ​សារភាព​ថា​ ក្រុម​របស់​ខ្លួន​បាន​ជិះ​ម៉ូតូ​មក​គោលបំណង​រក​ធាក់​ប្លន់​យក​ម៉ូតូ​ អ្នកដំណើរ​ពេល​ព្រឹក​ ព្រលឹម​ស្ងាត់​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ សកម្មភាព​ កន្លង​មកកាល​ថ្ងៃ​ទី០៨ ខែឧសភា ឆ្នាំ២០២១ ខ្លួន​មាន​បក្ខពួក​ចំនួន១៣នាក់​ ជិះ​ម៉ូតូ​៧​គ្រឿង​បាន​ធាក់​នឹង​វៃ​ជន​រង​គ្រោះ​ម្នាក់​ យក​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​សេ​125​ នៅ​ចំណុច​ផ្លូវ​លេខ​41​ ចន្លោះ​ គឺ​ឡូ​ម៉ែ​ត​ ១២-១៣​ ក្រោយ​ពី​ឈ្មោះ​ មឿ​ន​ រក្សា​ ឆ្លើយ​សារភាព​កម្លាំង​នគរបាល​ស្រុក ​បាន​សហការ​ជាមួយ​កា​រិ​.​ព្រហ្មទណ្ឌ​ កម្រិត​ធ្ងន់​ គោរព​ស្នើ​សុំ​យោបល់​ ពី​លោក​ ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ ខេ​ត្ដក​ពង់​ស្ពឺ​ និង​ដោយ​បា​ ន​ ការ​សម្របសម្រួល​ នីតិវិធី​ ពី​លោក​ជំទាវ​ ព្រះរាជអាជ្ញា​ អយ្យការ​ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ និ​ង​ កិច្ចសហការ​ល្អ​ ពី​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ កម្លាំង​ នគរបាល​បាន​បន្ត​ឃា​ត់​ខ្លួន​បក្ខពួក​ចោរប្លន់​ បាន​៤​នាក់​ទៀត​ដូច​ជា​ ៖

១-​ ឈ្មោះ​ ឈ​ន​ សាយ​សុ​គី​ណា​ន់​ ប្រុស​១៦​ឆ្នាំ​នៅ​ ភូមិ​បាក់​ក​ ឃុំ​ព្រៃ​ញាតិ​ ស្រុក​គងពិសី​ ស្នាក់​នៅ​ បន្ទ​ ប់​ជួល​ភូមិ​ថ្មី​ សង្កាត់​គោក​ឃ្លៀង​ ខណ្ឌ​សែន​សុខ​ មុខរបរ​ ដឹក​អីវ៉ាន់​ អន​ឡាញ​។​

២-​ ឈ្មោះ​ រី​ម​ ដា​រ៉ា​ចាន់​ ប្រុស​ ១៧​ឆ្នាំ​ ភូមិ​ទី​៦​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ មុខរបរ​ ដឹក​អីវ៉ាន់​ អន​ឡា​ញ​។​

៣-​ ឈ្មោះ​ ផា​ន​ រ៉ា​វក​ ហៅ​ វី​ ប្រុស​១៥​ឆ្នាំ​ នៅ​ផ្សារ​សាំ​ហាន់​ សង្កាត់​ ខ្មួញ​ ខណ្ឌ​សែន​សុខ​ មុខរបរ​ ដឹក​អីវ៉ាន់​អន​ឡាញ​ និង​ជា​សិស្ស​រៀន​ថ្នាក់​ទី​10​ នៃ​វិទ្យាល័យ​ 100​ខ្នង​។​

៤-​ ឈ្មោះ​ ឆ​ន​ វាសនា​ ហៅ​ ច​យ​ ប្រុស​១៥ឆ្នាំ​ ភូមិ​ ខ្មួញ​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ មុខរបរ​ ដឹក​អីវ៉ាន់​អន​ឡាញ​ និង​ជា​សិស្ស​រៀន​ថ្នាក់​ទី​10​ វិទ្យាល័យ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ កោះដាច់​។​

​តាម​ការ​បញ្ជាក់​ ពី​លោក​វរសេនីយ៍ឯក​ សម​ សាក់​ ស្នងការ​រង​ នៃ​ស្នងការដ្ឋាន​ន​ គ​របាល​ខេត្ដកំពង់ស្ពឺ​ កិច្ច​ប្រតិបត្ដិការ​ ខាងលើ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ក្រុម​ចោរប្លន់​បាន​០៦​ នាក់​ ៖

​វត្ថុ​តាង​ ដកហូត​បាន​ម៉ូតូ​២​គ្រឿង​ ក្នុង​នោះ​ដកហូត​បាន​ម៉ូតូ​ជន​រង​គ្រោះ​ ១​ គ្រឿង​ ករណី​ប្លន់​នៅ​ ស្រុក​បរ​សេដ្ឋ​ ខេត្ត​កំពង់ស្ពឺ​ ។​

​យោង​តាម​លទ្ធផល​ស្រាវជ្រាវ​ និង​ចម្លើយ​បក្ខពួក​ ក្រុម​ចោរប្លន់​ថា​ មាន​បក្ខពួក​ច្រើន​នាក់​ បាន​ប្រ​ព្រឹ​ត្ដ​ធ្វើ​សកម្មភាព​ ចំនួន​០៣​ លើក​ ក្នុងភូមិ​សា​ស្ដ្រ​ ខេត្ដកំពង់ស្ពឺ​ មុខសញ្ញា​០៦​នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សមត្ថកិច្ច​ខាង​កំពង់ស្ពឺ​ រីឯ​មុខសញ្ញា​២​នាក់​ ឃាត់​ខ្លួន​ដោយ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ និង​មុខសញ្ញា​២​នាក់​ទៀត​ ឃាត់ខ្លួន​ដោយ​សមត្ថកិច្ច​ ខាង​ខេត្ដកណ្តាល​ មុខសញ្ញា​ស​ង្ស័​យ​ដទៃ​ទៀត​កំពុង​គេចខ្លួន​ និង​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​វ​ជ្រាវ​បន្ដ​ ។​

​បច្ចុប្បន្ន​ មុខសញ្ញា​សង្ស័យ​ទាំង​០៦​នាក់​ ត្រូវ​បាន​ជំនាញ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ ដើម្បីចាត់ការ​តាម​នីតិវិធី​ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ សំណូមពរ​ដល់​បងប្អូន​ ប្រជាពលរដ្ឋ​ ដែល​មាន​ជួប​ហេតុការណ៍​ដូច​ខាងលើ​ សូម​មេត្ដា​មក​ដាក់​បណ្ដឹងបន្ថែម​ ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ និង​វត្ថុ​តាង​ ៕​

មតិយោបល់