ព័ត៌មានជាតិ

ឆក់ទៀតហើយទាំងព្រឹកហ្មង! តែម្តងនេះសមត្ថកិច្ចក្របួចកបានម្នាក់!

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ តែគេចខ្លួនមិនផុតត្រូវស្ត្រីរងគ្រោះស្រែកឆោឡោផ្អើលសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ចាប់ក្របួចបានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៩០ ម្តុំរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ស៊ុន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងបក្ខពួកម្នាក់ទៀតឈ្មោះ អាទី រត់គេចខ្លួនបាត់ ដកហូតបានម៉ូតូម៉ាកស្តុបពី ពណ៌ស ដែលជិះធ្វើសកម្មភាព១គ្រឿង ហើយការធ្វើសកម្មភាពនេះ ឆក់បាន៣លើកហើយ ក្នុងនោះ២លើកបានសម្រេចនៅខណ្ឌចម្ការមន។

ចំណែក​ជនរងគ្រោះឈ្មោះ ម៉ៃ ស្រីណាក់ ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់