ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយ២៤៣លីត្រ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល ធ្វើការដកហូត

កណ្តាលៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តកណ្តាល សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ ជាពិសេសទំនិញអាល់កុលក្លែងក្លាយ (មេតាណុល) នៅក្នុងផ្សារតាខ្មៅថ្មី ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ចំនួន ២៤៣លីត្រ បន្ទាប់មកបានធ្វើកំណត់ហេតុដកហូតយកអាល់កុលទាំងនេះ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

 

មតិយោបល់