ព័ត៌មានជាតិ

ទារិកា​ក្បាល​ពីរ​ទទួល​ការវះកាត់​ក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​

​បើ​យោង​តាម​ព័ត៌មាន softpedia ដែល​ទើបតែ​ចុះផ្សាយ​នៅ​ថ្ងៃទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១៣​នេះ​ឲ្យដឹងថា ទារិកា​ដែល​កើត​មក​មាន​ក្បាល​ពីរ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានបាន​រស់រានមានជីវិ​ត បន្ទាប់ពី​ទទួល​ការវះកាត់​ដោយ​ជោគជ័យ​។​
Baby-with-Two-Heads-Gets-Surgery-in-Afghanistan
​ក្បាល​ទី​ពីរ​របស់​នាង​ត្រូវបាន​ភ្ជាប់​ជាមួយ​នឹង​ស្បែក​ក្បាល​ខាងក្រោយ ហើយ​វា​ត្រូវបាន​កាត់​ចេញ​ដោយ​ក្រុមគ្រូពេទ្យ​នៅ​ក្នុង​មន្ទី​ពេទ្យ​មួយ​នៃ​ទីក្រុង Jalalabad រហូតដល់​ពេល​ឥឡូវ​ក្មេងស្រី​ម្នាក់​នោះ​មាន​ស្ថេរភាព​ធម្មតា​ទេ​។ លោក Nematullah ជា​ឪពុក​របស់​ទារិការ​ភ្លាះ​ដែល​ទើប​នឹង​មាន​អាយុ​ពីរ​ខែ​នេះ​បាន​និយាយថា រូបគាត់​គ្មាន​សង្ឃឹម​នៅក្នុង​ការវះកាត់​របស់​កូនស្រី​គាត់​ឡើយ ប៉ុន្តែ​វា​ផ្ទុយទៅនឹង​ការគិត​របស់​គាត់​ទៅ​វិញ​។ លោក​វេជ្ជបណ្ឌិត Ahmad Obaid Mojadidi ជា​ប្រធាន​ផ្នែក​វៈ​កាត់​ក្បាល​មួយ​នេះ គឺជា​កម្ម​សិទ្ធ​របស់​ប្អូន​ទី​បី​របស់​នាង​មួយ​ទៀត ប៉ុន្តែ​ដោយសារ​តែ​ការវិវត្ត​សរីរាង្គ​មិន​ពេញលេញ​ទើប​បណ្តោល​ឲ្យក្លាយ​ទៅ​ជា​បែប​នេះ​៕​

មតិយោបល់