ព័ត៌មានជាតិ

សំណាងឃើញទាន់កុំអីបាត់ម៉ូតូ០២០មួយគ្រឿងបាត់

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូមិនបានសម្រេច ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ស៊ិន សុវណ្ណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខានមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ ឈ្មោះ ថាច់ ងួន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់សាច់ជ្រូក ស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុជនរងគ្រោះ បានត្រឡប់មកពីលក់សាច់ជ្រូកវិញ ដោយទុកម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ 2020 ពាក់ស្លាកលេខ ភ្នំពេញ 1HY-4543 នៅខាងមុខផ្ទះដោយមិនបានដកសោចេញនោះទេ រួចក៏ដើរចូលក្នុងផ្ទះស្រាប់តែជនសង្ស័យបានដើរមករួចឡើងជិះម៉ូតូរបស់ជនរងគ្រោះ បម្រុងនឹងបញ្ឆេះចេញភ្លាមនោះជនគ្រោះឃើញ ក៏បានឃាត់ខ្លួន និងរាយការណ៍ទៅសមត្ថកិច្ចចុះមកនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញតែម្ដង៕

មតិយោបល់