កំពង់ឆ្នាំង៖អ្នកលក់មាស២នាក់បងប្អូនម្នាក់ស្លាប់ ម្នាក់របួសធ្ងន់ ខណៈដែលពួកគេកាន់មាសនិងប្រាក់៣កាបូបចេញពីផ្សារព្រៃខ្មែរដើរមកដល់មុខផ្ទះ ត្រូវចោរ១ក្រុមគ្នា៣នាក់មានអាវុធ២ដើមបានដណ្តើមយកនិងបាញ់ចំខ្លួនជាច្រើនគ្រាប់។ ករណីប្លន់ប្រដាប់អាវុធយកមាសនេះបានកើតឡើងវេលាម៉ោងប្រមាណ៤និង៥០នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ មុខផ្សារព្រៃខ្មែរ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរប្រភពក្រៅផ្លូវការថា៖ជនរងគ្រោះត្រូវចោរប្លន់យកមាស២០តំឡឹង ផ្លាកទីន២៥តំឡឹង លុយខ្មែរ៥០លានរៀល និងប្រាក់ដុល្លាជាង២ម៉ឺនដុល្លា។ ប្រភពព័ត៌មានក្រៅផ្លូវការពីសាច់ញាតិជនរងគ្រោះ និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយអោយដឹងថា៖ជនរងគ្រោះ២នាក់បងប្អូននោះ១ឈ្មោះសួន រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ,២ឈ្មោះ…
មតិយោបល់