ព័ត៌មានជាតិ

មុខសញ្ញាជំនាញខាងបន្លំដោះយកខ្សែ.ក តាមផ្សារត្រូវឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាព នៅស្រុកថ្មគោល

បាត់ដំបង: ព្រឹកថ្ងៃសៅរ៍០៦រោច ខែចេត្រ ឆ្នាំ ជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទី នៅចំណុចផ្សារជ្រោយម្ទេស ក្នុងក្រុមទី១៦ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល មានករណីបន្លំលួច(ខ្សែក ) មួ យកើតឡើងបង្កដោយជនសង្ស័យចំនួន ២នាក់ បានធ្វើសកម្មភាពបន្លំលួចដោះខ្សែក ០១ ខ្សែរបស់ជនរងគ្រោះឈ្មោះ ធឿន រ៉ន ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយយកបានខ្សែ.ក ច្រវាក់ឆាបចំនួន០១ខ្សែធ្វើពីលោហះធាតុពណ៌ លឿងទម្ងន់០៣ជី ។

ក្នុងពេលធ្វើសកម្មភាពត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុក រួមនឹងមហាជននៅទីនោះឃើញទាន់ បានធ្វើការឃាត់ខ្លួនជនសង័្សយ និងដកហូត បានវត្ថុតាងភ្លាមដែរ។

ជនសង័្សយទាំងពីរនាក់គឺ៖
១-ឈ្មោះ កែវ សែត ភេទស្រី អាយុ ៦០ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះ យាន សឿម ភេទស្រី អាយុ ២៨ឆ្នាំរស់ នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល បានបញ្ជាក់ថាអនុវត្តតាមមតិណែនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការនគរបាលព្រហ្មទណ្ឌ ជនសង័្សយទាំងពីរនាក់បាន រៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់ រីឯវត្ថុតាងបានប្រគល់ជូនរងគ្រោះវិញ៕

មតិយោបល់