ភ្នំពេញ: រថយន្តឡិចស៊ីសRX-300 ១គ្រឿងនិងម៉ូតូកង់បី១គ្រឿងបានបើកបោះពួយជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីនោះក្រឡាប់បះជើងហើយអ្នកបើកបរបានរងរបួសធ្ងន់ព្រមទាំងជ្រុះអីវ៉ាន់រាយប៉ាយពេញផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២៥នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុងភូមិត្រពាំងប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីសRX-300 ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8068 បើកបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ ចំណែក
ម៉ូតូកង់បី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-1655 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។
ប្រភពដដែលបានបន្តថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្តបម្រុងបត់ឆ្វេងដៃ ស្រាប់តែម៉ូតូកង់បីទៅដល់ក៏បានបុកគ្នាពេញទំហឹង
បណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់បះជើងនិងខ្ទាតទៅបុកផ្ទប់រថយន្តព្រូសទៀត។ ពេលនោះម៉ូតូកង់បីនិងរថយន្តឡិចស៊ីស RX-300 ព្រមទាំងរថយន្តព្រូសបានរងការខូចខាតដូចគ្នាតែរថយន្តព្រូសខូចស្រាលជាងគេ បន្ទាប់មកអ្នកបើកបរម៉ូតូកង់បីត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។
ក្រោយពេលកើតហេតុភាគីទាំងសងខាង បានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ហើយតំណាងម៉ូតូកង់បីបានទាមទារសំណង ១ម៉ឺនដុល្លារ ប៉ុន្តែដោយសារតែខាងរថយន្តគ្មានលទ្ធភាព ទើបពុំត្រូវគ្នានគរបាលមូលដ្ឋាន បានចុះទៅធ្វើការវាស់វែង និងនាំយកមធ្យោយគ្រោះថ្នាក់ទាំងនោះ ទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់៕
មតិយោបល់