បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន លេខ៦៣២ ត.ព្រ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ របស់ឯកឧត្តម ជា វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុះជំរះនៃសាលាដំបូងខេត្តបាត់ដំបង ។
ប្រតិបត្តិការខាងលើធ្វើនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី នៅចំណុចក្រុមទី០៣ ភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនស្ត្រីឈ្មោះ រ៉េម ចន្ធា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ ។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានបញ្ជូនជនត្រូវចោទទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់