ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅខេត្តកំពត

កំពត: នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក កើតឡើង ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ លេខ១៤៤-១៤៥ លើផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងរថយន្ត ទិសដៅស្របពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI 9162 បើកបរដោយឈ្មោះ រិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ (របួសធ្ងន់) រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុករថយន្តមួយគ្រឿងទៀតម៉ាកលុចស៊ីស៣០០ ពណ៌ត្រាវ មើលស្លាកលេខមិនឃើញ អ្នកបើកបរមិនស្គាល់ឈ្មោះ និងមិនឃើញនៅកន្លែងកើតហេតុ ទិសដៅពីជើងទៅត្បូង ធ្លាក់ក្នុងប្រឡាយស្ពានស្រះប៉ោង ខូចខាតកម្រិតធ្ងន់ ។ ហេតុការណ៍នេះ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យកំពតស្តង់ដា ដើម្បីសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន លោកបានចុះទៅពិនិត្យដល់ចំណុចកើតហេតុ និងយកវត្ថុតាងទៅរក្សាទុក នៅអធិការស្រុកទឹកឈូ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់