កំពងស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ 86-87 ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងរថយន្ត ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេកំពង់ស្ពឺ 3A-6361 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចខាងលើ បានបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង 1A-1192 ជិះគ្នា០២នាក់ មិនស្គាល់អត្តសញ្ញាណ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់០២នាក់ប្រុស នៅកន្លែងកើតហេតុ កំពុងស្រាវជ្រាវរកសាច់ញាតិ ។
ចំពោះវត្ថុតាងទាំងពីរ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ៕
មតិយោបល់