ព័ត៌មានជាតិ

ចោរលួចឆ្លងខេត្តម្នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន ប្រគល់ឱ្យសមត្ថកិច្ច

បាត់ដំបងៈ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទីល្ងាច ចំណុចក្រុមទី៤ ភូមិស្ទឹងចក ឃុំព្រៃ តូច ស្រុកមោ ងឫស្សី ខេត្តបាត់ដំបង មានករណី លួច (ម៉ូតូ) មួយកើតឡើង ដែលករណីនេះបានបង្កដោយជនសង្ស័យម្នាក់ បានលួចយកម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខបាត់ដំបង1D-2664 លេខ ម៉ា ស៊ីនND125ME-8290841 ជារបស់ជនរងគ្រោះឈ្មោះ គាម ថូយ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ខណៈ ជនរងគ្រោះបញ្ឈរម៉ូតូទុក នៅខាងមុខផ្ទះរបស់ខ្លួន ។

ក្នុងពេលជនសង័្សយកំពុងធ្វើសកម្មភាពនេះ ក៏ស្រាប់តែជនរងគ្រោះបានឮសូរសំឡេងម៉ូតូរបស់គាត់ ហើយគាត់បានអើតមើលតាមបង្អួច ក៏បានឃើញជនសង័្សយម្នាក់ កំពុងជិះយកម៉ូតូរបស់គាត់ចេញទៅ ឃើញដូចនេះ គាត់បានស្រែកឆោឡោឡើង និងដេញតាមជនសង័្សយខាងលើ ពេលជនសង័្សយជិះម៉ូតូចេញទៅមុខមិនរួច ដោ យសារជាប់នឹងរបងផ្ទះ ក៏ផ្តួលម៉ូតូចោល និងត្រូវបានម្ចាស់ព្រមទាំងប្រជាពលរដ្ឋ ធ្វើការឃាត់ខ្លួនបាន និងដកហូតម៉ូតូមកវិញ ហើយពេលបន្ទាប់មក បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក៏ដូចជានគរបាលស្រុកមោងឫស្សី ដើម្បីឃាត់ខ្លួនស្រាវជ្រាវ ។

តាមរយៈការស្រាវជ្រាវ បានឱ្យដឹងថា ជនសង័្សយដែលធ្វើសកម្មភាពនេះ មានឈ្មោះ ព្រុំ សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានមកធ្វើសកម្មភាព នៅក្នុងមូលដ្ឋានខាងលើ តែមិនបានសម្រេច ត្រូវបានម្ចាស់និងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានតែម្តង ។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សី បានឱ្យដឹងថា ជនសង័្ស យរូបនេះមានទីលំ នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រូបគេមកស្នាក់នៅឯក្រុងបាត់ដំបង ហើយនៅថ្ងៃកើតហេតុរូបគេ បានចូលមកក្នុងមូលដ្ឋាន ឃុំព្រៃតូច ស្រុកមោងឫស្សី ដើម្បីធ្វើសកម្មភាព ។ ក្នុងពេលទៅដល់ចំណុចកើតហេតុខាងលើ បានប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ មិនដកសោចេញពីម៉ូតូដែលជាឱកាសល្អ សម្រាប់ខ្លួនក៏ផ្តើមធ្វើសកម្មភាពនេះតែម្តង តែចុងក្រោយត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋឃាត់ខ្លួនបានតែម្តង ។

អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕

មតិយោបល់