(ភ្នំពេញ)៖ នៅពេលនេះគេសង្កេតឃើញថា មានអ្នកសិល្បៈជាបន្តបន្ទាប់ ក្នុងនោះ ក្រៅពីតារាចម្រៀង កញ្ញា សុខ ពិសី ហើយនោះ នៅពេលនេះគេ ឃើញមានតារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានសរសេរសារយ៉ាងវែង ក្នុងន័យបញ្ចេញមតិទៅលើការ ដកហូតសត្វតោពីម្ចាស់ជនជាតិចិន ដែលល្បីលើបណ្តាញសង្គម។
តារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានសរសេរសារនាពេលថ្មីៗនេះថា «បើចិញ្ចឹមគ្នាមិនរស់យកគ្នាទៅធ្វើអីទៅ?» ប៉ុន្មានថ្ងៃនេះរឿងរ៉ាវ សត្វតោរបស់បងប្អូនជនជាតិចិន បានល្បីរន្ទឺមែនទែន។ ខ្ញុំសូមឈឺឆ្អាលបន្តិច ដើម្បីប្រយោជន៍ជាតិ។ តាមអានអត្ថបទខាងក្រោម បើអាជ្ញាធរទុកកម្ពុជាខាតប្រយោជន៍៣, ទី១៖ ល្អក់កករនឹងអង្គការសត្វព្រៃពិភពលោក , ដោយសារតែកម្សោយ នៃការទទួលខុសត្រូវលើសត្វ។ ទី២៖ ជនបរទេសមើលឃើញពីកម្សោយ នៃការគ្រប់គ្រងសត្វព្រៃនៅកម្ពុជា ហើយអាជ្ញាធរអាចនឹង ប្រឈមមុខ នឹងការមានបញ្ហា ប្រសិនបើសត្វអាចស្លាប់ ព្រោះខ្វះលក្ខខណ្ឌចិញ្ចឹមត្រឹមត្រូវ និងទី៣៖ មជ្ឈដ្ឋានមហាជន នឹងបង្កការរិះគន់ច្រើនទៅៗ ដែលជារឿងមិនល្អសម្រាប់ ទំនាក់ទំនងរវាងខ្មែរនិងចិន ឬបរទេសនៅថ្ងៃក្រោយ»។
ម៉ា ច័ន្ទបញ្ញា សរសេរបន្តថា«តែបើអាជ្ញាធរប្រគល់ជូនម្ចាស់គេវិញ ជាមួយវិធានការ កម្ពុជាចំណេញព្រឹត្តិការណ៍៣ ។
ទី១៖ ស្របតាមទឹកចិត្តមហាជនជាតិ និងអន្តរជាតិ ដែលកំពុងយល់ខុសលើអាជ្ញាធរ ។ ដ្បិតការចាប់នេះ ជាការយកចិត្តទុកដាក់តែមិនត្រូវកាលៈទេសៈ ទំនាក់ទំនងជនជាតិ រវាងជនជាតិ។
ទី២៖ រូបភាពដែលអាជ្ញាធរប្រគល់ជូនម្ចាស់ ជាមួយលក្ខខណ្ឌ បន្ទាប់ពីការរិះគន់ ឬរិតបន្តឹងនេះ នឹងសម្របសម្រួលឲ្យជនជាតិចិន ដែលធ្វើខុសដឹងកំហុស ហើយជាឱកាសល្អ គួរបង្កើតច្បាប់ពិសេស (នៅបរទេសគេ តែងតែធ្វើបែបនេះ) ដើម្បីផាកពិន័យ ជាប្រយោជន៍ជាតិ ដោយប្រាក់ពិន័យអាចផាកក្នុងហេតុផល២យ៉ាង ទី១, ព្រោះមិនបានចុះលិខិតអនុញ្ញាតសុំសិទ្ធិចិញ្ចឹម មិនទទួលខុសត្រូវ និងទី២ ផាកដើម្បីយកលុយពិន័យអភិរក្សដល់សត្វព្រៃដទៃ ដែលជាការចំណេញដល់ការអភិរក្ស ចំណេញដល់ប្រសិទ្ធិភាពច្បាប់ សត្វព្រៃរបស់ខ្មែរ ហើយជាការព្រមានដល់ ជនបរទេសណា ដែលហ៊ានល្មើស។
ទី៣៖ ចំណេញទំនាក់ទំនងខ្មែរ និងបរទេស ដែលចង់ចំណាយក្នុងការចាយវាយនៅស្រុកយើង ចំណេញដល់មុខមាត់ប្រទេស ដែលមានទំនាក់ទំនងល្អជាមួយ នឹងបញ្ហាដែលបរទេសបានបង្ក និងមានកត្តាចំណេញច្រើនជាង នេះទៀត បើកម្ពុជាប្រគល់តោនេះ ទៅឲ្យម្ចាស់គេវិញជាមួយនឹង លក្ខខណ្ឌ»។
បច្ចុប្បន្នសត្វតោនេះ ត្រូវមន្ដ្រីជំនាញយកទៅលែងនៅភ្នំតាម៉ៅរួចរាល់ហើយ ហើយមន្ដ្រីក៏បានបញ្ជាក់ពីការមិនស្របច្បាប់ក្នុងចិញ្ចឹមសត្វមួយក្បាលនេះផងដែរ។ ប៉ុន្ដែគេគ្រាន់តែរំពឹងថា មន្ដ្រីជំនាញនឹងមើលថែតោមួយក្បាលនេះ ឲ្យដូចម្ចាស់ដែលគេមើលថែផងចុះ៕
មតិយោបល់