ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារកន្លងមក ឥឡូវត្រូវជាប់ទៀត ករណីធ្វើសកម្មភាពលួចម៉ូតូ

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង៥០នាទីមានករណីអំពើលួច (ម៉ូតូ) នៅចំណុចមុខផ្ទះជួលជនរងគ្រោះស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ធា ថូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិសង្កាត់កើតហេតុ។ ជនសង្ស័យឈ្មោះ សួន វិសាល ហៅចេក អាយុ២៧ឆ្នាំ មានទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ –ម៉ូតូ១គ្រឿងម៉ាកHonda c125 ស៊េរី២០០៨ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល ១H 2496 (របស់ជនរងគ្រោះ)។
កន្លងមកជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្ដាលរយៈ ពេល៦ខែពី បទហិង្សាដោយចេតនា។

លុះមកដល់វេលកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួន នៅខាងមុខបន្ទប់ជួល ដោយភ្លេចដកកូនសោទើបជនសង្ស័យ បានលួចយក ហើយជិះគេចខ្លួនបាត់ទៅ ។

ក្រោយកើតហេតុរួចជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សិត្បូ ដោយសហការជាមួយប៉ុស្តិ៍ស្វាយរលំ ដោយបានបញ្ជាដឹកនាំពីលោកអធិការ បាននាំគ្នាចុះស្រាវជ្រាវស្វែងរកឃើញ ជនសង្ស័យនិងវត្ថុតាង នៅក្នុងដីចំការដាំជី ស្ថិតនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក៏ឃាត់បានខ្លួន បញ្ជូនមកអធិការដ្ឋានចាត់ការតាមនីតិវិធីតែម្តង ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់