ព័ត៌មានជាតិ

ឪពុកនិងកូនជិះម៉ូតូ១គ្រឿងឆ្លងផ្លូវបញ្រ្ចាសទិស ជ្រុលទៅបុករថយន្តដឹកហ្គាស បណ្តាលឲ្យរបួសធ្ងន់ស្រាលទាំងពីនាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចណ៍មួយ ដែលឪពុកនិងកូនជិះម៉ូតូ១គ្រឿង ឌុបគ្នាឆ្លងផ្លូវបញ្រ្ចាសទិស ជ្រុលទៅបុកជាមួយរថយន្តដឹកហ្គាស បណ្តាលអោយរងរបួសធ្ងន់ស្រាល ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតាមបណ្តោយផ្លូវជាតិលេខ៣ កែងផ្លូវបេតុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តកូរេដឹកហ្គាស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខចង្កូតស្តាំ PP-1045 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្តាំចូលផ្លូវបេតុង ស្របពេលនោះក៏មានឪពុកនិងកូនប្រុស ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1U-2876 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត បានបត់ឆ្វេងបញ្ច្រាសទិសដៅចរាចរណ៍ បានជ្រុលទៅបុកជាមួយរថយន្តចំស្តុបខាងស្តាំ បណ្តាលអោយរងរបួសធ្ងន់ម្នាក់ ។

ក្រោយកើតហេតុភាគីខាងរថយន្ត បើកចេញពីកន្លែងហេតុធ្វើព្រងើយ ចំណែកខាងម៉ូតូព្យាបាលរបួសនិងជួលជុលម៉ូតូដោយខ្លួនឯង ៕

មតិយោបល់