ព័ត៌មានជាតិ

រថយន្តស៊ីណា រេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យឆ្លងប្រព័ន្ធភ្លើងឆេះអស់ទាំងស្រុង

កំពង់ស្ពឺ: នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៥និង០០នាទីទៀបភ្លឺ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ99-100 ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស មិនដឹងស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើ រថយន្តរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យឆ្លងប្រព័ន្ធភ្លើងឆេះរថយន្តទាំងស្រុង ករណីនេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងពុំមានការកកស្ទះចរាចរណ៍ឡើយ ។

ចំពោះវត្ថុតាងរថយន្ត កំពុងរង់ចាំរថយន្តស្ទូចចេញពីកន្លែងកើតហេតុ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ៕

មតិយោបល់