ព័ត៌មានជាតិ

ចេញពីធ្វើការតេប្រាប់បងស្រីថាទៅផ្ទះតែអកុសល្យជួបគ្រោះថ្នាក់ស្លាប់តាមផ្លូវបន្សល់ទុក្ខកូននិងប្រពន្ធឲ្យនៅកំព្រារ

ភ្នំពេញ: នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង៧និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និង ម៉ូតូ នៅត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុស០១នាក់(ស្លាប់)នៅកន្លែងកើតហេតុ ។

១/ ភាគីម៉ូតូម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-1339 បើកបរដោយឈ្មោះ យិន ថាវី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិបង្កៀនស ឃុំគងជ័យ ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) ។

២/ ភាគីរយន្តម៉ាក HYUNDAI ពណ៍ស ពាក់ស្លាកលេខ កំពង់ធំ 3A-1093 (ជាប្រភេទរថយន្តដឹកទំនិញ) អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ។
-បច្ចុប្បន្ន៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពប្រគល់ឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់