ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោចុះស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីបៀតបៀនគេរ្តិ៍ភេទលើក្មេងស្រីជាអនីតិជននៅក្នុងបន្ទប់ជួល។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២១វេលាម៉ោង១១និង០០នាទីត្រង់ចំណុចបន្ទប់ជួលលេខ២ស្ថិតនៅភូមិត្រពាំងសាលាសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះភ.ផលអាយុ១២ឆ្នាំស្នាក់នៅផ្ទះជួលភូមិត្រពាំងសាលាសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះម៉ែនសុខុមអាយុ៥០ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់ស្នាក់នៅផ្ទះជួលភូមិត្រពាំងសាលាសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១វេលាម៉ោង១៥និង២០នាទីតាមពាក្យបណ្តឹងរបស់ឈ្មោះម៉ានម៉ៃភេទស្រីអាយុ៥៣ឆ្នាំមុខរបរមន្ត្រីរាជការមន្ទីរកិច្ចការនារីមានទីលំនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញតំណាងឱ្យក្មេងស្រី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបៀតបៀនកេរ្តិ៍ភេទលើក្មេងស្រីរងគ្រោះពិតប្រាកដមែន។
ករណីនេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី៕
មតិយោបល់