ព័ត៌មានជាតិ

បង្រ្កាបករណីគ្រឿងញៀន នៅក្នុងមូលដ្ឋាន ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៥នាក់

បាត់ដំបងៈ នៅថ្ងៃទី១១និងទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិអូរដូនពៅ ឃុំឃ្លាំងមាស និងភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោសាត គឹម សាន ស្នងការនគរបាលខេត្ត រួមទាំងយោបល់ របស់លោកឧត្តមសេនីយ៍ត្រីកុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន និងដោយ មានសម្របសម្រួលលើ នីតិវិធីពីឯកឧត្តម កែវ សុជាតិព្រះរាជ អាជ្ញានៃអយ្យ ការអមសាលាដំបងខេត្តបាត់ដំបងផង នោះលោកវរសេនី យ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿង ញៀន សហករជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកបវេលបានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ក្នុងមូលដ្ឋានដោយបានធ្វើការ ឃាត់ខ្លួនជនសង័្សយចំនួន០៥នាក់គឺ៖

១-ឈ្មោះ ជុន លីម ភេទស្រី អាយុ ៣៩ឆ្នាំ រស់ នៅភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង (អ្នករក្សាទុក នូវសារធាតុញៀន) ។ ២-ឈ្មោះ រួម ម៉ាល័យ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង (ជាអ្នករក្សាទុកនូវសារធាតុញៀន) ។ ៣-ឈ្មោះ រួម សំអុល ភេទប្រុស អា យុ៣៨ឆ្នាំ រស់នៅភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង(ជាអ្នករក្សាទុកនូវសារធាតុញៀន) ។ ៤-ឈ្មោះកែវ ចាន់រ៉ាភេទប្រុស អា យុ២៦ឆ្នាំ រស់នៅភូមិបួសង្រ្គាជ ឃុំ ឃ្លាំងមាស ស្រុកបវេលខេត្តបាត់ដំបង (ជាអ្នករក្សាទុកនូវសារធាតុញៀន) ។ ៥-ឈ្មោះ សុន គន្អា ភេទប្រុស អាយុ ៣៨ ឆ្នាំរស់ នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេលខេត្តបាត់ដំបង(ជា អ្នកប្រើប្រាស់) ។

វត្ថុតាងចាប់យកបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំ នួន២៥ថង់ (តូច២៣ថង់និងធំ០២ថង់) សង្ស័យថា មានសារធាតុ ញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE, -ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូ កមានអក្សរ បរបរទេស WY ចំហៀងគ្រាប់ថ្នាំចំនួន១០គ្រាប់ សង័្សយជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីន យ៉ាម៉ា ។ -ទូរស័ព្ទដៃចំនួន0៣ គ្រឿង(ចាស់) , – កាំភ្លើងកែច្នៃចំនួន២ដើម (ចាស់) និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យ ត្រូវកម្លាំងនគរបាលស្រុក បានកសាងសំណុំរឿង បញ្ចូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនិតិវិធី ៕

មតិយោបល់