ព័ត៌មានជាតិ

កូនប្រុសម្នាក់ ត្រូវឪពុកបង្កើត ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើអំពើហិង្សាក្នុងគ្រួសារ

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី នៅចំណុច ភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះចំនួន(០១នាក់)ឈ្មោះ ផូ ធី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាឪពុកបង្កើតជនសង្ស័យ)ជនសង្ស័យឈ្មោះ​ ធី​ រ៉ូយ៉ាល់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន) ។
សម្ភារ:ខូចខាតមាន៖១.ទូទឹកកកចំនួន០១ ,២.ឆ្នាំងដាំបាយអគ្គីនីចំនួន០១,៣.កង្ហាល់ចំនួន០២ ,៤.បង្អួចកញ្ចក់ចំនួន០១។

សភាពរឿងហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើឈ្មោះ ធី រ៉ូយ៉ាល់ ជនសង្ស័យបានខ្ចីម៉ូតូពីឪពុកបង្កើតទៅដឹកប្រពន្ធនៅឯខេត្តព្រៃវែង។ ដោយឃើញកូនឈ្មោះធី​ រ៉ូយ៉ាល់ស្រវឹងស្រាខ្លាំងពេកទើបឪពុកមិនព្រមឲ្យខ្ចីម៉ូតូស្រាប់តែពេលនោះឈ្មោះធី​រ៉ូយ៉ាល់បានខឹងឪពុកបានយកទូទឹកកកបោកនិងវាយឆ្នាំងដាំបាយអគ្គិសនី កង្ហាល់ បង្អួច កញ្ចក់ និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផ្សេងទៀត។ ភ្លាមនោះឪពុកបង្កើតជនសង្ស័យក៏បានដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍ព្រែកអំបិលពេលទទួលបានពាក្យបណ្តឹង ភ្លាមកម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ។

កន្លងមកពេលដែលជនសង្ស័យផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿងនិងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់។

បច្ចុប្បន្ន​ជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់