រតនគិរីៈ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទីព្រឹក មានករណី មនុស្សស្លាប់ ចំនួន ០៣នាក់៖
ជនរងគ្រោះ៖
១/ឈ្មោះស៊ា គឹមស៊ូ ភេទប្រុសអាយុ ៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរកុមារ រស់នៅភូមិ មុយ ឃុំ ញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
២/ឈ្មោះ ស៊ា ចាន់ស៊ុគ ភេទ ប្រុស អាយុ ៤ ឆ្នាំ ជនជាតិ ខ្មែរ (ត្រូវជាប្អូនបង្កើត របស់ឈ្មោះ ស៊ា គឹមស៊ូ)។
៣/ឈ្មោះ លី ឡាយ ភេទស្រី អាយុ ២ ឆ្នាំ ជន ជាតិខ្មែរ រស់នៅជាមួយជីតា រស់នៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
កន្លែងកើតហេតុ ស្ថិតនៅចំណុចស្ពានអូរម្លេះ ស្ថិតនៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
បន្ទាប់ពីទទួលពត៌មានភ្លាម កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង និងបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យសាកសព ។
+ការពិនិត្យសាកសព
-មានសភាព (ទន់)
+សំលៀកបំពាក់
-ខ្លះពាក់ខោអាវកីឡាចំនួន ០២នាក់ ខ្លះពាក់អាវខ្លីខោខ្លីធម្មតាចំនួន០១ នាក់។
ស្ថានភាពសាកសពឃើញថា សពជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសារ ស្រង់យកទៅផ្ទះបានពិនិត្យគ្រប់សាកសព ឃើញថា មានសភាពស្លេកស្លាំងដៃក្ដាប់ ភ្នែកលាន មានទឹកចេញពណ៌ផ្កាឈូកតាមរន្ធច្រមុះដូចៗគ្នា ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកដសំគាល់ឡើយ។
សភាពរឿងហេតុ៖ ផ្អែកតាមការបំភ្លឺរបស់ឪពុកម្តាយ ជីដូន ជីតា បានបញ្ជាក់ថា កូនប្រុស ២នាក់របស់ ឈ្មោះហ៊ា គឹមស៊ូបានសុំឪពុកមកលេងជីតា ឈ្មោះ សោម សេង នៅពេលដែលមកដល់ផ្ទះជីតា ពួកក្មេងៗក៏នាំទាំងចៅស្រីឈ្មោះលី ឡាយ ដែលរស់នៅជាមួយជីតា សុំមកលេងនៅក្បាលស្ពាន អូរម្លេះ ជីតាបានបាត់ចៅចេញទៅយូរពេកមិនឃើញត្រឡប់មកវិញ ក៏ទៅតាមមើលរហូតដល់ផ្ទះកូន ឈ្មោះ ហ៊ា គឹមស៊ា ហើយមិនឃើញទៀត ក៏ត្រឡប់មកមើលនៅស្ពានម្តងទៀត ស្រាប់តែឃើញ ស្បែកជើង ២ គូ នៅលើស្ពាន ក៏ទៅហៅអ្នកភូមិអោយមកជួយរក ក៏ប្រទះឃើញសាកសពចៅទាំងអស់នៅក្នុងអូរ ម្លេះ តែម្តង។
សន្និដ្ឋាន៖ ករណីនេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
+បន្ទាប់ពីកិច្ចប្រត្តិបតិការណ៍រួច សមត្ថកិច្ចបាន ធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់