ប្រយោជន៍របស់ការងូតទឹក មិនបានជួយផ្តល់ឱ្យយើងត្រឹមតែភាពស្រស់ថ្លាប៉ុណ្ណោះទេ តែការងូតទឹកនៅបានផ្តល់ប្រយោជន៍ចំពោះសុខភាពច្រើនជាងការគិតទៅទៀត។
អ្នកដែលខ្ជឹលងូតទឹកច្រើនតែមានលេសជាច្រើន រអ៊ូថានឿយខ្លះទៅ ងងុយគេងរហូតបើកភ្នែកលែងរួចខ្លះទៅ តែបើធ្វើបាននោះ ប្រយោជន៍ល្អៗរបស់ការងូតទឹកដែលឡារ៉ែនកំពុងនឹងលើកយកមកជម្រាបជូនតទៅនេះ អ្នកដែលមិនចូលចិត្តងូតទឹក អាចនឹងប្តូរចិត្តបាន ព្រោះដូចដែលប្រាប់ហើយថា ការងូតទឹកបានផ្តល់ប្រយោជន៍ឱ្យយើងលើសពីការនឹកស្មានទៅទៀត។
១-បង្កើនប្រសិទ្ធភាពការធ្វើការរបស់ខួរក្បាល
ការងូតទឹកលាយជាមួយក្លិនប្រេងក្រអូបប្រហើរពីធម្មជាតិ មានចំណែកជួយជំរុញការធ្វើការងាររបស់ខួរក្បាល ជាពិសេសនៅពេលត្រាំទឹកក្តៅឧណ្ហៗលាយប្រេងក្រអូបប្រហើរពីស្លឹក Sage នឹងជួយជំរុញប្រព័ន្ធការចងចាំឱ្យល្អឡើងបាន ចំណែកប្រេងប៊ើរ៍ហ្កាម៉ត់ នឹងជួយកាត់បន្ថយភាពធុញថប់តានតឹង និងនេះហើយគឺ លទ្ធផលនៃការស្រាវជ្រាវដែល Alternative and Comlpementary Therapies បានប្រាប់មក។
២– ជួយកាត់បន្ថយភាពធុញថប់តានតឹង
អារម្មណ៍ត្រជាក់ស្រស់ថ្លាក្នុងអំឡុងពេលងូតទឹកនឹងជួយជំរុញអារម្មណ៍ផ្នែកខាងល្អនៅក្នុងខ្លួនយើងបាន យ៉ាងហោចណាស់ក៏បំបាត់ការស្អិតខ្លួនបានដែរ និងការងូតទឹកនៅជួយកំចាត់ក្លឹនខ្លួន ក្លឹនញើសបានទៀតផង។ តែអ្វីដែលសំខាន់នោះគឺ នៅមានលទ្ធផលនៃការស្រាវជ្រាវមួយបានប្រាប់ថា ក្នុងអំឡុងពេលនៃការងូតទឹកនេះក៏ដូចជាការបានសម្រាកខួរក្បាល និងដកខ្លួនចេញពីភាពរញេរញ៉ៃដែលបានជួបមកពេញថ្ងៃនោះដែរ។
៣– ការពារកន្ទួលរមាស់ និងការកើតភ្លឺ
ប្រាកដហើយថា ការងូតទឹកគឺការលាងសម្អាតខ្លួនប្រាណដែលល្អបំផុត ជាពិសេសញើសក្អែល និងមេរោគចង្រៃដែលតោងជាប់នៅតាមរាងកាយយើងនឹងបានជ្រុះបាត់ទៅតាមទឹកអស់ នៅសល់តែស្បែកស្អាតស្រស់ថ្លា។ តែបើចង់បានភាពស្អាតហ្មត់ចត់ដ៏ពិតប្រាកដនោះ ខាង National Psoriasis Foundation បានណែនាំថា ចូរគេងត្រាំទឹកក្តៅឧណ្ហៗលាយជាមួយប្រេងក្រអូបប្រហើ ដើម្បីឱ្យប្រេងក្រអូបចូលទៅជួយផ្លាស់ប្តូរកោសិកាស្បែក ហើយប្រេងក្រអូបប្រហើថែមទាំងមានគុណសម្បត្តិក្នុងការការពារការឆ្លងមេរោគនៅលើស្បែកទៀតផង ជាពិសេសពពួកកន្ទួលរមាស់ និងរោគភ្លឺនឹងមិនកើតនៅលើស្បែកយើងឡើយ។
៤– ជួយឱ្យគេងលក់បានកាន់តែស្រួលឡើង
វិធីការរបស់ការគេងលក់របស់មនុស្សយើងចាំបាច់ត្រូវបញ្ចុះកម្រឹតសីតុណ្ហភាពក្នុងរាងកាយឱ្យថយចុះ ដូច្នេះហើយទើបការងូតទឹកគឺជាវិធីបញ្ចេញកម្តៅចេញពីក្នុងរាងកាយដ៏ល្អមួយ ឬបើថ្ងៃណាធាតុអាកាសត្រជាក់ ការងូតទឹកក្តៅឧណ្ហៗក៏នឹងជួយឱ្យរាងកាយសម្រួលសីតុណ្ហភាពឱ្យស្ថិតក្នុងចំណុចស័ក្តិសមនឹងការគេងលក់ដូចគ្នា។ សរុបងាយៗទៅគឺ ការងូតទឹកត្រជាក់ក្នុងថ្ងៃដែលធាតុអាកសក្តៅ នឹងធ្វើឱ្យរាងកាយមានអារម្មណ៍សប្បាយស្រួលខ្លួន ដូចគ្នានឹងការងូតទឹកក្តៅឧណ្ហៗក្នុងថ្ងៃដែលធាតុអាកាសត្រជាក់ដែរ។
៥– ការពារជំងឺគ្រុនផ្តាសាយ
ការងូតទឹកនឹងជួយឱ្យខួរក្បាលបង្ហូរអ័រម៉ូន អេនដូហ្វ៊ីន ចេញមកកាន់តែច្រើនឡើង ជាពិសេសបើគេងត្រាំទឹកក្តៅឧណ្ហៗលាយជាមួយប្រេងក្រអូបប្រហើផងនោះ និងនៅពេលរាងកាយផលិតអ័រម៉ូននៃសេចក្តីសុខមួយនេះចេញមកហើយនោះ បណ្តាអាការឈឺចាប់តាមរាងកាយក៏នឹងបានធូរស្រាលឡើង ព្រមជាមួយគ្នានោះ ប្រព័ន្ធការពារ និងប្រឆាំងជំងឺក៏នឹងត្រូវជំរុញឱ្យធ្វើការបានកាន់តែល្អឡើង និងការពារយើងពីអាការគ្រុនផ្តាសាយបាន។
៦– សម្រាលអាការកណ្តាស
ហាច់ឈីស! កណ្តាស់មិនឈប់ឈរសោះ បើបែបនេះ សូមណែនាំឱ្យប្រញាប់ងូតទឹកក្តៅឧណ្ហៗជាបន្ទាន់ ព្រោះចំហាយទឹកដែលភាយចេញមកពីការងូតទឹកក្តៅឧណ្ហៗ នឹងជួយផ្តល់ភាពស្រស់ថ្លាដល់រន្ធច្រមុះ សម្រាលអាការកណ្តាស់ រួមទាំងជួយបន្ធូរអាការតានតឹងក្នុងប្រព័ន្ធប្រសាទ ធ្វើឱ្យអាការឈឺក្បាល វឹលមុខថយចុះផងដែរ។
ច្បាស់ហើយមែនទេ ថាការងូតទឹកមានប្រយោជន៍យ៉ាងណាខ្លះ? ដូច្នេះអ្នកណាដែលខ្ជឹលងូតទឹកខ្លះ សាកល្បងប្រែកាយប្រែចិត្តម្តងមើល នឹងបានដឹងថា ជីវិតនេះនឹងសុខសប្បាយឡើងច្រើនទៀតមិនខាន៕
មតិយោបល់