ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យចំនួន០៤នាក់ និងរថយន្តមួយគ្រឿង ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

រតនគិរី: នៅវេលាម៉ោង២២ និង០៥ នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការអាវុធហត្ថស្រុក បានចុះត្រួតពិនិត្យ និងធ្វើការឆែកឆេរទៅលើរថយន្ត០១ គ្រឿង ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៧៨A ក្នុងទិសដៅពីលិច ទៅកើត ត្រង់ចំណុចមុខស្នាក់ការសន្តិសុខលេខ៧៨២ ក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ ជាលទ្ធផលបង្រ្កាបទទួលបានដូចខាងក្រោម៖
ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤ នាក់ និងចាប់យកវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន២កញ្ចប់, រថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ 9477 ចំនួន០១គ្រឿង, ប្រាក់រៀលចំនួន ២៨០,០០០ រៀល (ពីរយប៉ែតសិបពាន់រៀល), ទូរស័ព្ទដៃចំនួន ៦គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់