ដោយពិនិត្យឃើញថា ខេត្តកោះកុងត្រូវការចាំបាច់នូវអគារសង្គ្រោះបន្ទាន់ សម្រាប់ត្រៀមព្យាបាលអ្នកកើតកូវីដ-១៩ ដែលមានអាការ:ធ្ងន់ធ្ងរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានត្រួតពិនិត្យ និងសម្រេចកំណត់យកទីតាំងអតីតអគាររដ្ឋបាលខេត្តកោះកុងចាស់ ធ្វើជាអគារសម្រាប់សង្រ្គោះព្យាបាលបន្ទាន់ចំពោះអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរដែរអគារនេះស្ថិតនៅក្នុងភូមិ ០១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ថា យោងតាមការចាំបាច់ចំពោះមុខលើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្តម ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមការងារជំនាញកែលម្អបន្ថែមលើស្ថានភាពអគារដែលមានស្រេច ដោយបន្ថែមគ្រែសំរាកចំនួន៤០គ្រែ ក្រុមគ្រូពេទ្យចំនួន៣៦នាក់ ម៉ាស៊ីនផលិតអុកស៊ីសែន និងបំពាក់គ្រឿងសម្ភារៈវេជ្ជសាស្រ្តទំនើបៗជាច្រើនទៀត នេះជាការគិតគូរយកចិត្តទុកដាក់ដ៏ល្អប្រពៃបំផុតរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានជួយជ្រុំជ្រែកប្រែក្លាយអគារដ្ឋបាលខេត្តចាស់ទៅជាមន្ទីរពេទ្យ ខណៈសព្វថ្ងៃពិតជាមានតម្រូវការចាំបាច់បំផុត។
ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ ក្រុងស្រុកដល់ការប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើត្រៀមការនូវអគារព្យាបាល ស្វែងរកអ្នកពាក់ព័ន្ធកូវីដផ្ទាល់ ឬប្រយោល ដោយបញ្ជូនមកចត្តាឡីស័ក ក៏ដូចជាព្យាបាលជាដើម និងជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បន្តពង្រីកចំនួនគ្រែសម្រាកព្យាបាលឱ្យបានដល់៣៥០០គ្រែបន្ថែម ដើម្បីត្រៀមឆ្លើយតបទៅនឹងការទប់ស្កាត់ ននិងព្យាបាលអ្នកជំងឺកូវីដ១៩ទាន់ពេលវេលា។ ព្រោះអ្វីដែលគ្រប់គ្រងព្យាបាលបាន គឺព្យាបាលនៅមណ្ឌលដែលបានរៀបចំទុក ពុំទាន់អនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះឡើងសម្រាប់មូលដ្ឋានខេត្តកោះកុង។
គិតមកដល់ម៉ោងនេះ ឯកឧត្តម ប៊ុន លើត និងឯឧត្តម យន្ត មីន ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានរៀបចំជាអគារព្យាបាលអ្នកជំងឺកូវីដស្រាលបាន២អគារធំៗ ដែរអគារទី1រៀបចំនៅអគារអឈ្មោះហាងតារី ស្ថិតក្នុងភូមិ០៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទខេត្តកោះកុង និងអគារទី២ រៀបចំនៅមជ្ឈមណ្ឌលស៊ូននឹង ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរ:ភូមិន្ទខេត្តកោះកុង ដែរអគារទាំង២នេះរៀបចំបានចំនួន២៥០០គ្រែរួចរាល់ហើយ នៅក្នុងក្រុងខេមរភូមិន្ទ ពោលគឺតែរកស្វែងអ្នកជំងឺមកព្យាបាលប៉ុណ្ណោះ៕
មតិយោបល់