ព័ត៌មានជាតិ

ជាងម្នាក់ឡើងផ្សារដំបូងផ្ទះ យកដែកប៉ះខ្សែភ្លើងស្រាត បណ្តាលឲ្យឆក់ស្លាប់

តាកែវ: នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលា០៩និង៣០នាទីព្រឹក មានករណីជាងម្នាក់ឡើងផ្សារដំបូលផ្ទះ យកដែកប៉ះខ្សែភ្លើងស្រាត បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ មួយករណី ស្ថិតនៅភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។

សពជនរងគ្រោះឈ្មោះ ហ៊ាង ចិន ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិឈើនាងខ្ពស់ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ បានមកធ្វើផ្ទះឲ្យម្ចាស់ផ្ទះឈ្មោះ យ៉ាង ហេង ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។

មូលហេតុ៖ ជនរងគ្រោះជាជាងផ្សារដំបូងផ្ទះ បានឡើងផ្សារដំបូលផ្ទះបានយកដែកទៅប៉ះជាមួយនឹងខ្សែ ស្រាត MT (ខ្សែមេ) បណ្តាលឲ្យឆក់ស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់