ភ្នំពេញៈ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការជួបជុំរបស់លោក និងក្រុមការងារក្នុងដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ជាមួយប្រជាពលរដ្ឋខ្មែរ មិនមែនជាការជួបជុំ ដើម្បីផ្គើននឹងការរៀបចំធ្វើបុណ្យខួបរបស់លោកបណ្ឌិត កែម ឡី នោះទេ។
ជាមួយគ្នា លោកក៏លើកឡើងថា ទោះបីជាទៅដល់ទីណា ខ្មែរ នៅតែជាខ្មែរ នៅតែមានអត្តសញ្ញាណជាខ្មែរ។ យើងត្រូវរួបរួមសាមគ្គី ស្រឡាញ់រាប់អានគ្នា និងជួយគ្នាក្នុងនាមជាខ្មែរ តែមួយ។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត គឺធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ក្រោយបញ្ចប់ដំណើរទស្សកិច្ចរយៈ១៣ថ្ងៃ នៅប្រទេសអូស្ត្រាលី និងណូវែហ្សេឡង់។
សូមស្ដាប់ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដូចខាងក្រោម៖
មតិយោបល់