ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី មានករណីជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាព លួចយកម៉ូតូ ស្ថិតត្រង់ចំណុចក្បែរផ្ទះ លេខ១៣ E0 ផ្លូវ ២១៣ ក្នុងភូមិ០៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ជុំ វ៉ាន់ណេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះលេខ ក្រោមអគារទី៥ ផ្លូវ ២១១ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា និងឈ្មោះ ពៅ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិ៦រោងចក្រ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មុខរបររើសអេតចាយ ។ ចំណែកជនរងគ្រោះឈ្មោះ គង់ដារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ម៉ូតូ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវ២១២ ភូមិ០៦ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ធាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់