កណ្ដាលៈ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនវេលាម៉ោង៣នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៥១ ស្ថិតភូមិសុខាភិរម្យ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ើក ផល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ស្នាក់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំម្សៅពណ៌សរថ្លាចំនួន០៥កញ្ចប់(៤កញ្ចប់តូច/០១កញ្ចប់មធ្យម) កូនកន្ត្រៃ០១ ដែកកេះ០១ ទូរសព្ទដៃម៉ាកណូគាចុចពិល០១។
ក្រោយពេលសាកសួររួចរាល់ សមត្ថកិច្ចយើងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


មតិយោបល់