ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាល្លឺម៉ង់ជំរុញឱ្យរុស្ស៊ីនិងអ៊ុយក្រែន បន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបគ្រីមា

អាល្លឺម៉ង់: រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ បានជំរុញឱ្យប្រទេសរុស្ស៊ី​និង​អ៊ុយក្រែន កាត់បន្ថយភាពតានតឹងនៅលើតំបន់ឧបទ្វីប គ្រីមានិងចាប់ផ្តើមកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង Minsk ដែលមានបញ្ហាដូចជា វិធីនៃការបញ្ចប់អរិភាពនៅភាគខាងកើតអ៊ុយក្រែន។ នេះបើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារព័ត៌​មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier បាននិយាយថា លោកមានការព្រួយ​បារម្ភអំពីការកើនឡើងនូវភាពតានតឹងរវាងទីក្រុងម៉ូស្គូនិងទីក្រុង កៀវ បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin បានចោទប្រកាន់អ៊ុយក្រែន ព្យាយាមបង្កភេរវកម្មមួយដែលផ្ទុះជម្លោះជាថ្មីម្តងទៀត នៅតំបន់ឧបទ្វីបគ្រីមា ប៉ុន្តែអ៊ុយក្រែន បានបដិសេធនូវអ្វីដែលរុស្ស៊ីបានចោទប្រកាន់នេះ។

ប្រទេសរុស្ស៊ីបានធ្វើការចោទប្រកាន់អ៊ុយក្រែនថា មិនគោរពកាតព្វកិច្ចរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀង​សន្តិភាពទីក្រុង Minsk។ ដោយឡែក អ៊ុយក្រែនបាននិយាយថា ទីក្រុងម៉ូស្គូបានបង្កឱ្យមានបញ្ហានៅភាគ​ខាង​កើត​អ៊ុយក្រែន តាមរយៈការបំបែកខ្លួននិយមរុស្ស៊ីនៅទីនោះ ប៉ុន្តែក្រុងម៉ូស្គូបានបដិសេធរឿងនេះ​ផង​ដែរ​៕
Germany

មតិយោបល់