ព័ត៌មានជាតិ

នារីស្រស់ស្អាតម្នាក់ មិនដឹងមានវិបត្តិអ្វី ហៅម៉ូតូកង់បីជិះ មកលោតទឹកសម្លាប់ខ្លួនលើស្ពាន

ភ្នំពេញ: នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ មានករណីយុវនារីរូបស្រស់ស្អាតម្នាក់ មិនដឹងជានាង មានវិបត្តិអ្វីនោះទេ បានហៅម៉ូតូកង់បីឥណ្ឌា ជិះចេញពីម្តុំសួនច្បារសណ្ឋាគារសុខា មកដល់ពាក់កណ្តាលស្ពាន ជ្រោយចង្វាថ្មី ឲ្យកង់បីឈប់និងមានអាការប្លែក សង្ស័យប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួន អ្នកបើកម៉ូតូកង់បីមិនព្រមឈប់ បានបើកចុះត្រឡប់ មកក្រោមវិញ ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញយុវនារីរូបស្រស់ស្អាតម្នាក់ខាងលើ បានហៅម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ជិះធ្វើដំណើរចេញពីម្តុំ សួនច្បារសណ្ឋាគារសុខា សំដៅទៅឡើងស្ពានជ្រោយចង្វាថ្មី ។ លុះពេលអ្នកបើកបរម៉ូតូមកដល់ ពាក់កណ្ដាលស្ពានជ្រោយចង្វាថ្មី ស្រាប់តែនារីខាងលើនោះ បានឲ្យម៉ូតូកង់បីឈប់ ហើយនាងមានអាការប្លែក ធ្វើឲ្យម្ចាស់ម៉ូតូមានការសង្ស័យ ខ្លាចនាងប៉ុនប៉ង មកលោតទឹកសម្លាប់ខ្លួន គាត់ក៏មិនហ៊ានឈប់ម៉ូតូកង់បីនោះទេ បានបន្ថែមល្បឿនយ៉ាងលឿន បត់ត្រឡប់ក្រោយចុះមកក្រោមវិញ ដើម្បីមករកសមត្ថកិច្ច ដែលប្រចាំការនៅគោលដៅ គល់ស្ពានជ្រោយចង្វា ត្រង់ចំណុចរង្វងល់មូលព្រហ្មមុខបួន ឲ្យជួយអន្តរាគមន៍ ។

លុះពេលអ្នកបើកបរម៉ូតូកង់បី បានធ្វើដំណើរមកដល់ចំណុចគល់ស្ពានជ្រោយចង្វា ត្រង់រង្វង់មូលព្រហ្មមុខបួន នារីនោះក៏ចុះពីលើម៉ូតូ ដើរសំដៅឡើងទៅលើស្ពានវិញ ហើយសមត្ថកិច្ចបានដើរតាមនាងពីក្រោយ និងព្យាយាមឃាត់នាង ។ ករ​ណីនេះក៏បង្កការភ្ញាក់ផ្អើល ដល់មិត្តភក្ដិនារីខាងលើ បានចុះមកដល់កន្លែងកើតហេតុ ហើយបានឃាត់ចាប់នាង ដឹកតាមម៉ូតូកង់បីនាំយកត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់