ព័ត៌មានជាតិ

ព្រះសង្ឃមួយអង្គសុគតក្នុងមន្ទីរពេទ្យ ខណៈបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់

ភ្នំពេញៈ មានករណីព្រះសង្ឃមួយអង្គសុរគតក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង ៥ និង ៤០នាទីល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចគ្លីនិកឯកជនកុមារពេជ្រ០៣ ស្ថិតភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡាន់ វ៉ានថន(ហៅ ព្រះអង្គខ្លា)ព្រះជន្ម ៣២ វស្សា ព្រះសង្ឃ គង់នៅវត្តកែវមុនីវ័ន(ហៅវត្តព្រែកឬស្សី) ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ដំណើររឿង៖ កន្លងមកជនរងគ្រោះ ធ្លាប់មាន ជំងឺប្រចាំកាយ ប៉ុន្តែមិនដឹង មានជំងឺអ្វីទេ ដោយលោកឧស្សាហ៍ឈឺណាស់។
នៅថ្ងៃកើតហេតុវេលាម៉ោង៨ជាង ឈ្មោះ សែម សំអាង ដែលជាអ្នករាប់អានជាមួយលោក(ជនរងគ្រោះ)បានមកលេងជនរងគ្រោះនៅវត្ត ហើយជនរងគ្រោះក៏ប្រាប់ទៅឈ្មោះ សែម សំអាង ថា លោកអត់ស្រួលខ្លួនពីរបីថ្ងៃហើយ បន្ទាប់មកពឹងឲ្យឈ្មោះ សែម សំអាង ជូនទៅពេទ្យ។ លុះដល់វេលាម៉ោង ១០ និង ៥០នាទីទើបដឹងលទ្ធផលថា ជនរងគ្រោះមានជំងឺគ្រុនឈាម បួនថ្ងៃមកហើយ បុគ្គលិកពេទ្យបានដាក់សេរ៉ូម និងឲ្យជនរងគ្រោះសំរាកនៅក្នុងគ្លីនិក ពេលអស់សេរ៉ូមពាក់កណ្តាលដប ជនរងគ្រោះមានអាការៈឈឺក្បាលខ្លាំង ក៏ប្រាប់ឈ្មោះ សែម សំអាង ឲ្យទៅប្រាប់ពេទ្យ រួចពេទ្យ ក៏យកថ្នាំដាក់ទឹកពុះឲ្យជនរងគ្រោះឆាន់ ក្រោយពីឆាន់ថ្នាំហើយក៏សឹងទៅវិញ។ ខណៈមកដល់វេលាម៉ោង១១ជាងជនរងគ្រោះភ្ញាក់ឡើងស្រួលខ្លួនធម្មតាវិញ និយាយគ្នាលេងជាមួយឈ្មោះ សែម សំអាងធម្មតា។បន្ទាប់មកដល់ម៉ោង២ និង ៥៤នាទីជនរងគ្រោះចង់ស្រង់ទឹក ប្រើអ្នកមកមើលថែឲ្យបើកឡានទៅយក
ស្បង់ចីវរនៅវត្តព្រែកឬស្សី រហូតដល់ម៉ោង៣ និង៣០នាទី បើកឡានទៅមើលជនរងគ្រោះវិញដោយដឹកឈ្មោះ នួន សុភុត ភេទស្រី និងឈ្មោះ ព្រាប ភក្តី ភេទប្រុស(ញោមធម៌លោក)ដើម្បីជួយមើលជនរងគ្រោះ។ អំឡុងពេលជិះឡានដល់គីឡូម៉ែតលេខ០៧ ឈ្មោះ នួន សុភុត បានទទួលទូរស័ព្ទពីឈ្មោះអាងភេទប្រុសថា៖ ជនរងគ្រោះមានសភាពអត់ស្រួល ឲ្យមកឲ្យលឿន។ឈ្មោះសែម សំអាង ឈ្មោះនួន សុភុត ឈ្មោះព្រាប ភក្តី បានទៅដល់គ្លីនិកឃើញជនរងគ្រោះត្រូវបានពេទ្យដាក់ អុកស៊ីហ្សែននិងធ្វើចលនាបេះដូងតែសភាពជនរងគ្រោះ មិនដឹងខ្លួនទេ ពេទ្យក៏បានលើកជនរងគ្រោះដាក់ឡានសង្គ្រោះបន្ទាន់ដឹកយកទៅ
មន្ទីរពេទ្យកាល់ម៉ែត្រ ពេលមកដល់បុគ្គលិកពេទ្យកាល់ម៉ែត្ររុញជនរងគ្រោះចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ហើយ ធ្វើការពិនិត្យរួចប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយពីមក កម្លាំងជំនាញបច្ចេកទេសខេត្តនិងលោកវិជ្ជបណ្ឌិតគិត សុផល អនុប្រធានមន្ទីរ ពេទ្យបង្អែកជ័យជំនះ(ខេត្តកណ្តាល)សហការជាមួយកម្លាំង ជំនាញស្រុក ប៉ុស្តិ៍អាជ្ញាធរមូលដ្ឋានពេទ្យឃុំធ្វើការពិនិត្យសពព្រះតេជគុណ ឡាន់ វ៉ាន់ថនឃើញថា នៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ គឺជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ជំងឺគ្រុនឈាម ដំណាក់កាលចុងក្រោយធ្ងន់ធ្ងរ) ហើយបានធ្វើការប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់