បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួត ពិនិត្យ ផលិតផល ម្ហូបអាហារ នៅ តាម បណ្ដា គេហដ្ឋាន និង ម៉ាតលក់ ទំនិញ ស្ថិត ក្នុង ភូមិ សូភី សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ៣១.៨គីឡូក្រាម រួមមាន៖
-ទឹក ក្រូច ចំនួន ១២ដប ស្មើនឹង ១៥លីត្រ
-វ៉ាន់ នីឡា ចំនួន ៣កញ្ចប់ ធំ ស្មើនឹង ១.៧៤គីឡូ ក្រាម
-Yogurt ចំនួន ១០កំប៉ុង ស្មើនឹង ០.៣គីឡូ ក្រាម
-នំប្រៃ Coconut ចំនួន ៣កញ្ចប់ ស្មើនឹង ១.៨គីឡូ ក្រាម
-ទឹក ដោះ គោ ជូរ ចំនួន ៣កេស មាន ១៤៤ប្រអប់ ស្មេនឹង ១២.៩៦លីត្រ ៕
មតិយោបល់