ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣ និង២នាទីរសៀល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើពីរបានទទួលពាក្យបណ្តឹងពីឈ្មោះ ប៉ាន សុខខឿន ភេទស្រី អាយុ ៣៨ ឆ្នាំ រស់នៅចំណុចបឹងរំលេច ភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង បានប្តឹងឈ្មោះ ឆែម សុខថន ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិឃុំខាងលើថា បានប្រព្រឹត្តអំពើរំលោភសេពសន្ថវ:ទៅលើកូនស្រីរបស់គាត់ឈ្មោះ វ ស ន អាយុ ១០ ឆ្នាំ ចំនួន ០៥ លើក។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ៖ ក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ នៅម៉ោង ៦និង១០នាទីល្ងាចថ្ងៃទី២ខែសីហាឆ្នាំ២០២១ ហើយបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដោយជនសង្ស័យបានឆ្លើយសារភាពថា កន្លងមករូបខ្លួនបានឲ្យប្រាក់ជាញឹកញាប់ទៅក្មេងស្រីរងគ្រោះ បន្ទាប់ពីឲ្យប្រាក់រួច រូបខ្លួនបានធ្វើសកម្មភាព ទៅលើក្មេងស្រីរងគ្រោះបានចំនួន ៥ ទៅ ៦ លើក ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវាលវែង តាមបញ្ជាឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីស៊ើបអង្កេតស្រាវជ្រាវបន្ដតាមនីតិវិធី ៕
មតិយោបល់