ព័ត៌មានជាតិ

ប្រវត្តិសាស្ត្រ៖ ខែសីហា ឆ្នាំ១៩១៤ បារាំង និងរុស្សី ធ្វើឲ្យសង្គ្រាមលោកលើកទី១ កាន់តែខ្លាំងក្លាឡើង

 

 

សង្គ្រាមលោកលើក១របស់ពិភពលោកជាសង្គ្រាមជូរចត់រវាងប្រទេសមហាអំណាចកាលពីអំឡុងដើមទសវត្សទី១៩វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមដំបូងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩១៤ ជាថ្ងៃដែលមេដឹកនាំរបស់ប្រទេសហុងគ្រីដែលមានឈ្មោះថា Archduke Franz Ferdinand ត្រូវបានគេលួចបាញ់សម្លាប់ព្រមទាំងភរិយារបស់គាត់ផងដែរដោយក្រុមជាតិនិយមរបស់ប្រទេសស៊េប៊ី។

 

កន្លងមកបានមួយខែគឺនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩១៤ ដដែលប្រទេសអូទ្រីសនិងហុងគ្រីបានចាប់ដៃគ្នាប្រកាសសង្គ្រាមជាមួយនឹងប្រទេស៊ែប៊ីនិងជាពេលដែលគេជឿជាក់ថាកិច្ចព្រមព្រៀងនៅក្នុងតំបន់អ៊ឺរ៉ុបទាំងមូលត្រូវបានបាក់បែកទាំងស្រុង។រុស្សីបានចេញមុខជួយប្រទេសស៊ែប៊ីនិងបានថែមទាំងបានចេញបញ្ជាឲ្យមានការចល័តទ័ពបន្ថែមប្រឆាំងទៅនឹងប្រទេសហុងគ្រីវិញផងដែរ។

 

សង្គ្រាមលោកលើកទី១បានឆាបឆេះកាន់តែខ្លាំងឡើងនៅពេលដែលបារាំងបានចូលរួមដៃគ្នាជាមួយនឹងសម្ព័ន្ធមិត្តរុស្សីរបស់ខ្លួនក្នុងការបន្ថែមការចល័តទ័ពទៅកាន់តំបន់មួយចំនួននាថ្ងៃទី ១ ខែសីហា ឆ្នាំ១៩១៤ ខណៈដែលក្រោយមកបានតែ ២ថ្ងៃ បារាំង និងអាល្លឺម៉ង់បានប្រកាសសង្គ្រាមប្រយទុ្ធគ្នានៅថ្ងៃទី ៣ខែ សីហា ឆ្នាំដដែល។

 

ជាលទ្ធផលសង្គ្រាមបានអូសបន្លាយអស់រយៈពេលជិត៤ឆ្នាំមកដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ទើបគ្រប់គ្នាបានទទួលស្គាល់ថាវាបានបញ្ចប់ទៅជាស្ថាពរប៉ុន្តែក្នុងនោះទាហានរបស់ប្រទេសទាំងឡាយដែលពាក់ព័ន្ធសង្គ្រាមនិងពលរដ្ឋស៊ីវិលសរុបទៅដល់ ២០លាននាក់ ត្រូវបានបាត់បាត់ជីវិត៕

 

មតិយោបល់