ភ្នំពេញៈ នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ មានករណីចុះបង្ក្រាបទីតាំង ភោជនីយដ្ឋាន យឺហោ ផ្ទះផាតធី (party house) លួចបើកខារាអូខេktv នៅចំនុច ផ្ទះលេខ២០៣ ផ្លូវ២៦១ កែងផ្លូវ១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកនាំ ដោយ លោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក និង លោកវរ:សេនីយឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចំរុះ បង្ក្រាប ទីតាំងភោជនីយដ្ឋាន លួចបេីកខារ៉ាអូខេktv។ ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វេីឃាត់ខ្លួន មនុស្សចំនួន ១៣នាក់ (ស្រី៧នាក់) ៕
មតិយោបល់