ភ្នំពេញៈ ក្រុមអ្នកផឹកស៊ីប្រមាណជាង២០នាក់ និង រថយន្ត ជាច្រើនគ្រឿងត្រូវបានកម្លាំងគណះបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនដើម្បីយកសំណាក និងដកហូតទាំងរថយន្ត ខណះពេល ដែល ជួបប្រមូលផ្តុំគ្នា ផឹក សុីនៅ ភោជនីយដ្ឋាន តាសេត។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃ ទី០៥ ខែ សីហា ឆ្នាំ២០២១ នៅចំណុច ភោជនីដ្ឋានតាសេត ដែលស្ថិតនៅ តាមផ្លូវ កែវចិន្តា ក្នុង ភូមិ ទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមព័ត៌មានឱ្យដឹងថាមនុស្ស ប្រុសស្រីចំនួន ២២នាក់ ត្រូវបានកម្លាំងគណះបញ្ជាការឯកភាព ឃាត់ទុករួចហៅក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីដ្ឋានតែម្តង ។
ក្រោយមកក្រុមអ្នកផឹកសុីទាំង២២នាក់ត្រូវបានក្បួនរថយន្តនាំឆ្ពោះទៅកាន់អាវុធហត្ថខណ្ឌដេីម្បីគណបញ្ជាការចាត់ការបន្ត៕
មតិយោបល់