ព័ត៌មានជាតិ

ប្រុស ស្រី៦នាក់ត្រូវនគរបាលប្រឆាំងគ្រឿងញៀនបង្ហាញមុខសញ្ញាករណីជួញដូរ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២០២១នេះ បានបង្ហាញមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ប្រុស ស្រី០៦នាក់ បន្ទាប់ពីកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបនៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំពោះបទល្មើសគ្រឿងញៀនត្រូវតែតស៊ូ ស៊ើបអង្គេតស្រាវជ្រាវបង្រ្កាបឲ្យដូចជាភ្លៀងរលឹម ជាលទ្ធផល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង០៣និង៤៥នាទីរសៀល លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបមុខសញ្ញាប្រុស ស្រី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចំនួន០៦ នាក់ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត មានឈ្មោះ១/-ឈ្មោះ ផង តុលា ភេទប្រុស អាយុ ៣០ឆ្នាំ,២/-ឈ្មោះ ផន សុហេង ភេទប្រុស អាយុ៣៤ឆ្នាំ ,៣/-ឈ្មោះ កេង វណ្ណះ ភេទប្រុស អាយុ ៣៣ឆ្នាំ,៤/-ឈ្មោះ នូវ ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ ,៥/-ឈ្មោះ ណំ វាសនា ភេទស្រី អាយុ២៦ឆ្នាំ,៦/-ឈ្មោះ ណាត់ ណារី ភេទស្រី អាយុ២៨ឆ្នាំ ។បន្ទាប់មកកំលាំងយើងបាននាំខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ ទៅធ្វើសំណាកស្វែងរកជំងឺកូវីដ១៩ នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត(ដីថ្មី)ជាលទ្ធផល អវិជ្ជមាន(-)ទាំងអស់

លោកស្នងការរង បានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនគរបាលយើងបានឆែកឆែររកឃើញវត្ថុតាងមានម្សៅក្រាមសថ្លា សង្ស័យជាសារជាតិញៀន ចំនួន៦កូនថង់តូចទម្ងន់៥១.០០ក្រាមថ្លឹងទាំងសំបក,ថ្នាំគ្រាប់wyពណ៌ក្រហមចំនួន៣កូនថង់ចំនួន១៥៩គ្រាប់,ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន៧គ្រាប់,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១និងសំបកថង់,ទូរស័ព្ទដៃចំនួន០៣គ្រឿងនិងឧប ករណ៍ជក់មួយចំនួន ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់បន្ថែមថា៖ជនសង្ស័យទាំង០៦និងវត្ថុតាងកម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

 

មតិយោបល់