ព័ត៌មានជាតិ

បុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលកើតឡើនៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៧ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ មានករណីបុរសម្នាក់ អាយុប្រហែលជា៣០ឆ្នាំ បានចងកសម្លាប់ខ្លួន ក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ មូលហេតុមិនទាន់ដឹងច្បាស់ប្រាកដនូវឡើយ ។ ជនរងគ្រោះ ក៏មិនទាន់ស្គាល់អត្តសញ្ញាណនោះដែរ ។ ហើយខណៈនេះកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានលោកក៏បានចុះមកដល់ត្រង់ចំណុចកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់