ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនអ្នកបាញ់អាប៉ោងម្នាក់នៅស្រុកកៀនស្វាយ

កណ្តាល: នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មានប្រជាពលរដ្ឋល្អថាមានសកម្មភាព លេងល្បែងសុីសងខុសច្បាប់(អាប៉ោង)
ក្រោយពីទទួលបានព័ត៌មាន បានភ្លាមលោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានចុះដល់ចំណុចកើតហេតុ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានអ្នកបាញ់អាប៉ោងម្នាក់ឈ្មោះមុត តុង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំណែកអ្នកលេងល្បែងផ្សេង ទៀតរត់គេចអស់។ ចំពោះឈ្មោះមុត តុង ភេទប្រុសរួមជាមួយវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បី រួចស្រាវជ្រាវរក មុខសញ្ញាប្រព្រឹត្តល្បែងសុីសងខាងលើនឹងបន្តនីតិវិធី៕

 

មតិយោបល់