ត្បូងឃ្មុំៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ មានប្រជាពលរដ្ឋបានរាយការណ៍មក លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ ថា មានករណី មនុស្សមួយក្រុមកំពុងលួចលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចព្រៃចម្ការកៅស៊ូ បាតជើងតាព្រហ្ម ភូមិសង្កមមានជ័យ ឃុំមេមត់ ខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីទទួលបានព័ត៌មាន លោកនាយប៉ុស្តិ៍ បានដឹកនាំកម្លាំង ចុះទៅទីកន្លែងខាងលើ ចំណែកក្រុមអ្នកលេងល្បែង គ្រាន់តែក្រលេកឃើញ កម្លាំងនគរបាលពីចម្ងាយ ក៏នាំគ្នារត់គេចចែកជើងគ្នាបាត់ស្រមោលតែម្តង បន្សល់ទុកតង់ក្រាល ភួយ និងបៀរ ៕
មតិយោបល់