ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីឆក់កាបូបប្រាក់

ភ្នំពេញ: ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់) កើតហេតុត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី០៨-០៨-២០២១ កាលពីវេលាម៉ោង១៣និង៤០នាទី ។

ក្រោយពេលកើតហេតុ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៣នាក់ ត្រង់ចំណុចក្រោយមន្ទីរពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ព្រមទាំងដកហូតម៉ូតូចំនួន០១គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់